នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកចុងក្រោយស្ដីពី៖ ទី១ ការពិនិត្យឡើងវិញនូវកិច្ចការងាររៀបចំកន្លងមក ទី២ ផ្ដល់សំណួរ ចម្លើយ សម្រាប់អ្នកចូលរួម និងក្រុមអ្នកវាយតម្លៃ ទី៣ ចុះពិនិត្យទីតាំងជាក់ស្ដែងធ្វើលំហាត់ នៅអាកាសយានដ្ឋានអន្ដរជាតិខេត្តព្រះសីហនុ។


