មន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»

ព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិសមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ក្រោមអធិបតី ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត អភិបាលរងក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។