ក្រុមការងារមន្ទីបរិស្ថានខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោក ម៉ើង សុភាព ប្រធានស្តីទី ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៦៥០នាក់។


