រដ្ឋបាលខេត្តព្រះសីហនុ សហការនិងក្រុមហ៊ុនជីបម៉ុងរៀបចំព្រឹត្តិការណ៍ ដង្ហែរក្បួនរថយន្តទំនើប មកកាន់ខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យាការរៀបចំព្រឹត្តិការណ៍ដង្ហែរក្បួនរថយន្តទំនើប មកកាន់ខេត្តព្រះសីហនុ (Rev Up Cambodia 2025)។លោក អភិបាលរងបានឱ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ហើយនឹងបើកឱ្យបងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យឡានទំនើបចូលរួមទស្សនាជាសាធារណៈ នៅទីតាំងដែលក្រុមការងារបានកំណត់។ ជាមួយគ្នានេះ លោកបានណែនាំឱ្យមន្ទីរអង្គភាពពាក់ព័ន្ធរៀបចំសណ្តាប់ធ្នាក់ អនាម័យបរិស្ថាន និងបានការយកចិត្តទុកដាក់លើសុវត្ថិភាពតាមដងវិថីដើម្បីព្រឹត្តិការណ៍ប្រព្រឹត្តទៅបានយ៉ាងរលូន។