លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្ការ ទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផាវ

ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្ការ ទប់ស្កាត់ហានិភ័យនៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខេត្ត អភិបាលរងក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។