ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍នូវដំណើរកម្សាន្ត របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាស្ថានអប់រំពិសេសភ្នំពេញថ្មី វិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី មកកាន់ខេត្តព្រះសីហនុ។

