ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យឡាយហ្វ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលខេត្ត អភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព គណៈគ្រប់គ្រង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតជ័យលាភីសរុប២៦៧នាក់។


