ឯកឧត្តម ម៉ាង ស៊ីណេត ឯកឧត្តម មាស សុខសេនសាន និងឯកឧត្តម ឈាង ពេជ្រ បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងជំរុញការវិនិយោគនៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ឈាង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។