ឯកឧត្ដម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និវត្តជន និងអ្នកសារព័ត៌មាន

រសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និវត្តជន និងអ្នកសារព័ត៌មាន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣។