ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសម្ពោធជាផ្លូវការ ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក សាខាខេត្តព្រះសីហនុ

នៅថ្ងៃព្រហស្បតិ៍ ១រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកសម្ពោធជាផ្លូវការ ធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក សាខាខេត្តព្រះសីហនុ មានទីតាំងស្ថិតសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។