លោក នាយករងរដ្ឋបាល ដឹកនាំមន្រ្តីសាលាខេត្តទៅសួរសុខទុក្ខ និងនាំយកថវិកាជូនមន្រ្តី ដែលជួបឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ តំណាងឱ្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឈិត រតនៈ នាយករង
រដ្ឋបាល បានដឹកនាំមន្រ្តីនៃសាលាខេត្តចុះសួរសុខទុក្ខលោក អ៊ុក សុចិន្ថា មន្រ្តីនៃទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្ត
ព្រះសីហនុ ដែលជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ដោយបាននាំយកនូវ
ថវិកាដែលជាការចូលរួមឧបត្ថម្ភ ពីមន្រ្តីនៃសាលាខេត្តព្រះសីហនុទាំងអស់ សរុបចំនួន ១,៤១៦,០០០រៀល៕

1\\ 2

3

4